Tuesday, October 8, 2019

8 ចំណុចល្អៗ អានហើយ ជីវិតនឹងមានក្តីសុខ


 

  1. ​នៅពេលដែលអ្នកខឹងឬ ម៉ូម៉ៅ អ្នកគួតែមកតាំងសតិ ហើយគិតពិចារណារ៌សាជាថ្មីឡើងវិញថា តើពេលវេលាដែរអ្នកអាចមានជិវិតរស់នៅលើផែនដីនេះបានប៉ុន្មានថ្ងៃទៀត? ហេតុអ្វី​ត្រូវចំណាយពេលវេលា ជាមួយនឹងរឿងដែលមិនមែនជារឿង។ កុំចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកជាមួយនិងអារម្មណ៌ដែលមិនល្អ ៗ !Image result for សមាធិ
  2. គ្មានអ្នកណាត្រូវ ហើយក៏គ្មានអ្នកណាខុសនោះដែរ, គ្រប់យ៉ាងដែលកើតឡើង គឺមានតែរឿង​ចូលចិត្ត និងមិនចូលចិត្ត បើធ្វើត្រូវចិត្ត ទោះធ្វើអ្វីៗក៏មិនខុស តែប្រសិនជាមិនត្រូវចិត្តវិញទោះធ្វើត្រូវល្អយ៉ាងណា ក៏នៅតែខុស។ ដូចច្នេះហើយយើងកុំយកមកគិតព្រោះយើងមិនអាចធ្វើតម្រូវចិត្តមនុស្សគ្រប់គ្នាបានណុសទេ។ Image result for no right no wrong
  3. នៅពេលដែលពិបាកចិត្ត ឬ មិនសប្បាយចិត្ត គួរដកដង្ហើមអោយវែងៗ ហើយមកគិតជាថ្មី ថា ជីវិតនេះកាន់តែ​ កាត់បន្ថយទៅៗ គ្រប់វិនាទីដែលកន្លងផុតទៅកំពុងប្រាប់យើងថា ជីវិតរបស់យើងកំពុងតែកាត់បន្ថយជារៀងរាល់ថ្ងៃ។Related image
  4. បានជួបមុខគ្នាថ្ងៃនេះមានន័យថាយើងមានឱកាសល្អខ្លាំងណាស់ ព្រោះយើងមិនដឹងថាយើងមានឱកាស បែបនេះទៀតដែលឬទេ ដូចច្នេះហើយ ហេតុអ្វីយើងត្រូវមកឈ្លោះគ្នាជាមួយនឹងរឿងដែរមិនមែនជារឿង។
  5. រឿងដែរអាក្រក់ៗ ចូលមក វាធ្វើអោយប៉ះពាល់ដល់យើង តែវាគ្រាន់តែជារឿងបណ្តោះអាសន្ន មិនយូរមិនឆាប់​វាក៏កន្លងហួសទៅ,​សេចក្តីទុក្ខដែលចូលមក មិនយូរមិនឆាប់វាក៏កន្លងហួសទៅ, សេចក្តីសុខចូលមក មិនយូរមិនឆាប់វាក៏កន្លងហួសទៅដូចគ្នា។ 
  6. នៅពេលនណាម្នាក់មកដណ្តើមរបស់អ្វីមួយចេញពីអ្នក  អ្នកត្រូវដឹងថា គ្មាននណាម្នាក់អាចគ្រប់គ្រងរបស់អ្វីមួយនៅក្នុងលោកនេះរហូតនោះទេ ហើយក៏គ្មាននណាម្នាក់ជាម្ចាស់ពិតប្រាកដដែរ សូម្បីតែរាងកាយរបស់យើង ក៏ត្រូវផ្តល់អោយធម្មជាតិវិញដូចគ្នា។Related image
  7. យើងមិនមានកប់ពពកដូច​មហាសេដ្ធី​​​ដែលមានលុយច្រើនណុសទេ តែយើងអាចមានក្តីសុខដែលសេដ្ធី​​​​ធីមួយចំនួនអត់មាន។ គ្រាន់តែមានសុខភាពរឹងមាំ​​ ល្អជាងអ្នកដែលដេកឈឺនៅក្នុងមន្ទីពេទ្យ យើងមានសំណាងណាស់ទៅហើយ។Image result for in the hospital
  8.  ក្តីសុខងាយៗដែលយើងតែងតែមើលរំលង ថ្ងៃនេះយើងនៅអាចញាំបាយបាន, យើងនៅគេងលក់ស្រួល, មានផ្ទះអោយជ្រកភ្លៀង, មានសំលៀកបំពាក់ អោយស្លៀក,  អាចធ្វើដំណើរកំសាន្តទៅកន្លែងផ្សេងៗ,  និងមានមនុស្សដែលយើងស្រលាញ់នៅជិតយើង ទាំងអស់នេះអ្នកបានចាត់ចូលជាមនុស្សដែលសំណាងណាស់ទៅហើយ។Related image